កឹសុកបូជកត្ថេរាបទានទី ៣

ក្បាលទី 61 · ទំព័រ 65

ខ្ញុំបានឃើញផ្កាចាររីក ហើយបេះ ផ្គងអញ្ជលីឡើងនឹកដល់ ព្រះពុទ្ធព្រះនាមសិទ្ធត្ថៈ បូជាបោះទៅព្ធដ៏អាកាស ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធ បូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកឹសុកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។