សកោដកកោរណ្ឌទាយកត្ថេរាបទានទី ៤
ក្បាលទី 61 · ទំព័រ 66
ខ្ញុំបានឃើញស្នាមព្រះបាទរបស់ព្រះសិខី ជាផៅពង្សនៃលោក ដែលទ្រង់ជាន់ទុក ហើយធ្វើនូវស្បែកខ្លាឆៀងស្មាម្ខាង ថ្វាយបង្គំស្នាមព្រះបាទដ៏ប្រសើរ ។ ខ្ញុំឃើញនូវដើមឈើដែលដុះលើផែនដី ឈ្មោះកោរណ្ឌព្រឹក្សមាន ផ្ការីក ហើយក៏កាច់យកទាំងត្រួយ មកបូជានូវចក្ក ព្ធដ៏ស្នាមព្រះបាទ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ៌បានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសកោដកកោរណ្ឌទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។