បុដកបូជកត្ថេរាបទានទី ៧

ក្បាលទី 61 · ទំព័រ 68

ព្រះពុទ្ធព្រះនាមវិបស្សី ជានាយកនៃលោក ទ្រង់ស្តេចចេញ អំពីបង្ហាសម្រាប់សម្រាកក្នុងវេលាថ្ងៃ ទ្រង់ធ្វើព្រះដំណើរទៅដើម្បីភិក្ខា បាន ទ្រង់ចូលសំដៅទៅរកខ្ញុំ ។ លំដាប់នោះ ខ្ញុំមានបីតិសោមនស្ស ក៏បានប្រគេន នូវកញ្ចប់អំបិលដល់ព្រះពុទ្ធជាបុគ្គលប្រសើរ ប្រកបដោយតាទិគុណ ដោយសារ កុសលនេះ ក៏បានរីករាយក្នុងឋានសួគ៌ អស់មួយកប្ប ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយកញ្ចប់អំបិល ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃការថ្វាយកញ្ចប់អំបិល ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបុដកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។