វច្ឆទាយកត្ថេរាបទានទី ៨

ក្បាលទី 61 · ទំព័រ 69

ខ្ញុំជ្រះថ្លាបានប្រគេនគ្រែមួយ ដល់ព្រះមានព្រះភាគ ព្រះនាម វិបស្សី ជាច្បងក្នុងលោក ជាតាទិបុគ្គល ដោយដៃរបស់ខ្លួន ។ ដោយការថ្វាយ គ្រែនោះ ខ្ញុំក៏បាននូវយានដំរី យានសេះ ជាយានទិព្វ ទាំងបានដល់នូវ ការអស់ទៅនៃអាសវៈ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ ហេតុដែលខ្ញុំបានថ្វាយគ្រែ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយ គ្រែ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះវច្ឆទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ ។