សរណាគមនិយត្ថេរាបទានទី ៩
ក្បាលទី 61 · ទំព័រ 70
ក្នុងកាលនោះ ភិក្ខុនិងខ្ញុំជាអាជីវក បានឡើងជិះទូក កាល ទូលបែកធ្លាយ ភិក្ខុបានឲ្យសរណគមន៍ដល់ខ្ញុំ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលភិក្ខុបានឲ្យសរណគមន៍ដល់ខ្ញុំ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសរណគមន៍ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះសរណាគមនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។