បិណ្ឌបាតិកត្ថេរាបទានទី ១០

ក្បាលទី 61 · ទំព័រ 70

កាលនោះ ព្រះសម្ពុទ្ធព្រះនាមតិស្សៈ គង់នៅក្នុងព្រៃធំ ខ្ញុំចេញ អំពីឋានតុសិតមកក្នុងទីនេះ បានថ្វាយបិណ្ឌបាត ។ ខ្ញុំថ្វាយបង្គំព្រះសម្ពុទ្ធ ព្រះនាមតិស្សៈ ព្រះអង្គមានយសធំ ហើយក៏ញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយត្រ ឡប់ទៅកាន់ឋានតុសិតវិញ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ កាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបិណ្ឌបាត ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបិណ្ឌបាតិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ចប់ បិណ្ឌបាតិកត្ថេរាបទាន ។ ឧទ្ទាន សទ្ទសញ្ញិកត្ថេរាបទាន ១ យវកលាបិយត្ថេរាបទាន ១ កឹសុកបូជកត្ថេរាបទាន ១ សកោដកកោរណ្ឌបុប្ផិយត្ថេរាបទាន ១ អាលម្ពលន ឬទណ្ឌទាយកត្ថេរាបទាន ១ អម្ពយាគុទាយកត្ថេរាបទាន ១ បុដកបូជកត្ថេរាបទាន ១ វច្ឆទាយកត្ថេរាបទាន ១ សរណាគមនិយត្ថេរាបទាន ១ បិណ្ឌបាតិកត្ថេរាបទាន ១ មានគាថា ៤០ ។