កក្ការុបុប្ផិយត្ថេរាបទានទី ២
ក្បាលទី 61 · ទំព័រ 72
ខ្ញុំចេញអំពីទេវលោកជាន់យាមៈ មកក្នុងទីនេះ បានឃើញ ព្រះគោតម ជាសិរីវច្ឆយគោត្ត ហើយយកផ្កាត្រឡាចបូជាដល់ព្រះពុទ្ធ ។ ក្នុង កប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះកក្ការុបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។