កេសរបុប្ផិយត្ថេរាបទានទី ៤

ក្បាលទី 61 · ទំព័រ 74

ក្នុងកាលនោះ ខ្ញុំកើតជាវិជ្ជាធរ នៅលើភ្នំហិមពាន្ត បានឃើញ ព្រះពុទ្ធ ទ្រង់ប្រាសចាករាគៈ មានយសធំ កំពុងចង្រ្កម ។ លុះឃើញហើយ ខ្ញុំបានតម្កល់ផ្កាកេសរ ៣ ទង លើក្បាល ហើយនាំចូលទៅបូជាព្រះសម្ពុទ្ធ ព្រះនាមវេស្សភូ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុ ដែលខ្ញុំបានធ្វើកុសល ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកេសរបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ។