កទមបុប្ផិយត្ថេរាបទានទី ៦

ក្បាលទី 61 · ទំព័រ 75

ខ្ញុំអង្គុយលើប្រាសាទដ៏ប្រសើរ បានឃើញព្រះសម្ពុទ្ធជាលោក នាយក ព្រះអង្គមានវណ្ណៈដូចមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ ប្រាកដ ស្មើដោយគ្រឿងបូជាមាស កំពុងស្តេចទៅកាន់ចន្លោះនៃរានផ្សារ ខ្ញុំបានយក ផ្កាកទម្ព បូជាព្រះពុទ្ធព្រះនាមវិបស្សី ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុង កាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកទម្ពបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។