ឧទ្ទាលកបុប្ផិយត្ថេរាបទានទី ៧

ក្បាលទី 61 · ទំព័រ 76

ក្នុងកាលនោះ ព្រះសម្ពុទ្ធព្រះនាមសុជាត ព្រះអង្គគង់នៅលើ ច្រាំងនៃទន្លេគង្គា ខ្ញុំបានយកផ្ការាជព្រឹក្សបូជាព្រះពុទ្ធ ទ្រង់ឈ្នះកិលេស ។ ក្នុង កប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំ មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧទ្ទាលកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។