ឯកចម្បកបុប្ផិយត្ថេរាបទានទី ៨

ក្បាលទី 61 · ទំព័រ 77

ព្រះសម្ពុទ្ធមានព្រះហប្ញទ័យស្ងប់រម្ងាប់ គង់នៅនាចន្លោះភ្នំ ខ្ញុំបាន យកផ្កាចម្បាមួយ ដើរចូលទៅគាល់ព្រះសម្ពុទ្ធដ៏ឧត្តម ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានកាន់ផ្កានោះដោយដៃទាំងពីរ ហើយបូជាព្រះបច្ចេកមុនីដ៏ ឧត្តមដែលទ្រង់ឈ្នះកិលេស ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែល ខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឯកចម្បកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។