តិមិរបុប្ផិយត្ថេរាបទានទី ៩

ក្បាលទី 61 · ទំព័រ 77

ខ្ញុំទៅតាមទីបណ្តោយខ្សែទឹក បានឃើញព្រះពុទ្ធជិតឆ្នេរស្ទឹងចន្ទភាគា ទ្រង់ប្រាសចាកធូលីគឺរាគៈ ទ្រង់ដូចសាលរាជព្រឹក្សមានផ្ការីក ។ ខ្ញុំ មានចិត្តជ្រះថ្លា មានចិត្តរីករាយ ចំពោះព្រះបច្ចេកមុនីដ៏ឧត្តម បាននាំយកផ្កាតិ មិរព្រឹក្ស មករោយលើព្រះកេសព្រះអង្គ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះតិមិរបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះដោយ ប្រការដូច្នេះ ។