ពោធិវន្ទនវគ្គោ

ក្បាលទី 61 · ទំព័រ 80

ខ្ញុំបានឃើញដើមច្រនៀងដ៏រុងរឿង ជាឈើដុះលើផែនដី ហើយ ខ្ញុំធ្វើ ( នូវសំពត់ ) ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីថ្វាយបង្គំនូវដើមច្រនៀង ។ ខ្ញុំផ្គងអញ្ជលី ធ្វើសេចក្តីគោរពក្នុងចិត្ត ថ្វាយបង្គំដើមច្រនៀង ហាក់ដូចជាព្រះ សម្ពុទ្ធព្រះនាមវិបស្សីគង់នៅចំពោះមុខ ព្រះអង្គស្អាតទាំងក្នុង ស្អាតទាំងក្រៅ ទ្រង់រួចស្រឡះចាកវដ្តទុក្ខ មិនមានអាសវៈ ដែលត្រៃលោកបូជាហើយ មាន ព្រះករុណាញាណដូចសាគរ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានថ្វាយបង្គំពោធិព្រឹក្ស ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយ បង្គំ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះពោធិវន្ទកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ ។