គន្ធមុដ្ឋិយត្ថេរាបទានទី ៦

ក្បាលទី 61 · ទំព័រ 85

កាលគេកំពុងធ្វើជើងថ្ករ កាលក្លិនក្រអូបផ្សេងៗកំពុងប្រជុំព្រម ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាផ្កាមួយក្តាប់ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាជើងថ្ករ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃការបូជាជើងថ្ករ ។ ឱ ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនាខ្ញុំក៏បាន ធ្វើហើយ ។ កិលេសទាំងឡាយខ្ញុំបានដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដក ចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីកាត់នូវចំណង ។ បដិសម្ភិ ទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះគន្ធមុដ្ឋិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ ។