អវដផលវគ្គោ

ក្បាលទី 61 · ទំព័រ 90

ព្រះសម្ពុទ្ធមានព្រះភាគ ព្រះនាមសតរង្សី ព្រះអង្គត្រាស់ដឹង ឯង ទ្រង់ឈ្នះកិលេស មានប្រាថ្នានូវវិវេក បានចេញទៅដើម្បីគោចរ ។ ខ្ញុំ មានផ្លែឈើក្នុងដៃ បានឃើញហើយ ក៏ចូលទៅរកព្រះមានព្រះភាគ ដ៏ប្រសើរ ជាងនរៈ ខ្ញុំក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ ហើយបានថ្វាយផ្លែម្កាក់ ។ ក្នុង កប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃផលទាន ។ ឱ ដំណើរដែលខ្ញុំមកក្នុងសម្នាក់ព្រះពុទ្ធ របស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំ ដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីកាត់នូវចំណង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអម្ពុដផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។