លពុជទាយកត្ថេរាបទានទី ២
ក្នុងកាលនោះ ខ្ញុំជាអារាមិកជន ( អ្នកថែសួនច្បារ ) នៅក្នុងនគរ ពន្ធុមតី បានឃើញព្រះពុទ្ធ ព្រះអង្គប្រាសចាកធូលី គឺរាគៈ កំពុងស្តេចទៅព្ធដ៏ អាកាស ។ ខ្ញុំបានយកផ្លែខ្នុរសម្លថ្វាយព្រះពុទ្ធដ៏ប្រសើរ ឯព្រះសម្ពុទ្ធមានយស ដ៏ធំ មានព្រះហប្ញទ័យស្ងប់រម្ងាប់ បានទ្រង់ឋិតនៅព្ធដ៏អាកាស ទទួលយក ។ ខ្ញុំមានការកើតឡើងនៃបីតិ ដែលជាគុណនាំមកនូវសេចក្តីសុខ ក្នុងបច្ចុប្បន្ន ព្រោះតែថ្វាយផ្លែខ្នុរដល់ព្រះពុទ្ធ ដោយចិត្តជ្រះថ្លា ។ ក្នុងកាលនោះឯង ខ្ញុំមាន បីតិដ៏ទូលំទូលាយផង មានសេចក្តីសុខដ៏ឧត្តមផង រតនៈតែងកើតឡើងដល់ខ្ញុំ ដែលកើតហើយក្នុងឋានទាំងពួង ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាល នោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ ផលទាន ។ ឱ ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំល្អណាស់ ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ សាសនារបស់ព្រះពុទ្ធខ្ញុំក៏បាន ធ្វើហើយ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោល ចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីកាត់នូវចំណង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះលពុជទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។