ឧទុមរផលទាយកត្ថេរាបទានទី ៣
ព្រះពុទ្ធជាបុរសខ្ពង់ខ្ពស់ គង់នៅទៀបឆ្នេរស្ទឹងនិន្នគា ខ្ញុំបាន ឃើញព្រះពុទ្ធ ព្រះអង្គប្រាសចាកធូលី គឺរាគៈ មានព្រះហបឫទ័យតម្កល់មាំ មានអារម្មណ៍តែមួយ ។ ខ្ញុំមានចិត្តជ្រះថ្លា ចំពោះព្រះសម្ពុទ្ធនោះ ព្រះអង្គលាង មន្ទិលគឺកិលេស ខ្ញុំក៏បានយកផ្លែឧទុម្ពរ ថ្វាយដល់ព្រះសម្ពុទ្ធដ៏ប្រសើរ ។ ក្នុង កប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំ មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ ឱ ដំណើរ ដែលខ្ញុំមកក្នុង សម្នាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរី កាត់នូវចំណង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧទុម្ពរផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។