កទលិផលទាយកត្ថេរាបទានទី ៧
ខ្ញុំបានឃើញព្រះលោកនាយក ទ្រង់រុងរឿងដូចផ្កាកណិការ ឬដូចព្រះចន្ទក្នុងថ្ងៃទី ១៥ កើត ឬក៏ដូចទីបរុក្ខ ( ដើមឈើប្រចាំទ្វីប ) ដ៏រុងរឿង ។ ខ្ញុំក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកផ្លែចេកថ្វាយព្រះសាស្តា ហើយថ្វាយបង្គំ ដើរចេញទៅ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃផលទាន ។ ឱ ដំណើរដែលខ្ញុំមកក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អ ណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បាន ធ្វើហើយ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោល ចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីកាត់នូវចំណង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកទលិផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។