បនសផលទាយកត្ថេរាបទានទី ៨

ក្បាលទី 61 · ទំព័រ 97

ក្នុងកាលនោះ ព្រះសម្ពុទ្ធព្រះនាមអជ្ជុនៈ ព្រះអង្គបរិបូណ៌ ដោយចរណៈផង ជាអ្នកប្រាជឈ្លាសវៃក្នុងសមាធិផង គង់នៅក្នុងហិមវន្តប្រទេស ។ ខ្ញុំបានយកផ្លែខ្នុរទាំងស្រស់ ប្រមាណបុនក្អម តម្កល់លើស្លឹកឈើ មានសណ្ឋានដូចឆត្រ ថ្វាយដល់ព្រះសាស្តា ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃផលទាន ។ ឱ ដំណើរដែលខ្ញុំមកក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អ ណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ ដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បាន ធ្វើហើយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដក ចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីកាត់នូវចំណង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបនសផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។