សោណកោដិវីសត្ថេរាបទានទី ៩

ក្បាលទី 61 · ទំព័រ 99

ក្នុងសាសនានៃព្រះពុទ្ធព្រះនាមវិបស្សី ខ្ញុំបានធ្វើគុហាមួយក្នុង រាជធានី ឈ្មោះពន្ធុមតី ដើម្បីសង្ឃ ដែលមកអំពីទិសទាំង ៤ ។ ខ្ញុំបាន ចំណាយសំពត់ក្រាលទីគុហាដោយសំពត់ ខ្ញុំមានចិត្តខ្ពស់ឡើង មានចិត្តសោមនស្ស ក៏ធ្វើនូវសេចក្តីប្រាថ្នាក្នុងកាលនោះថា ខ្ញុំសូមឲ្យព្រះសម្ពុទ្ធប្រោសប្រាណ ផង សូមឲ្យបានបព្វជ្ជាផង សូមពាល់ត្រូវនូវព្រះនិព្វានដ៏ប្រសើរ ជាសន្តិ សុខ ដ៏ឧត្តមផង កុំបីអាក់ខាន ។ ដោយកុសលមូលនោះឯង ខ្ញុំអន្ទោល ទៅកើតជាទេវតានិងមនុស្ស បានធ្វើបុណ្យហើយរុងរឿងអស់ ៩០ កប្ប ។ ក្នុងភពជាទីបំផុតនេះ ខ្ញុំបានកើតជាបុត្តឯក របស់សេដ្ឋីដ៏ប្រសើរ ក្នុងក្រុង ចម្បា ដោយសំណល់នៃបុញ្ញកម្មនោះ ។ ឆន្ទៈរបស់បិតានៃខ្ញុំនេះ បានកើតឡើង ថា អាត្មាអញនឹងឲ្យដល់កុមារនូវទ្រព្យ ២០ កោដិ មិនឲ្យខ្វះខាត ព្រោះ ឮថា ខ្ញុំកើតហើយ ។ រោមទាំងឡាយនៃខ្ញុំប្រវែង ៤ ធ្នាប់ ដុះត្រង់ផ្ទៃនៃ បាតជើងទាំងគូ ជារោមល្អិត មានសម្ផស្សទន់ល្អដូចបុយគ ។ កន្លងទៅ ៩១ កប្ប នឹងកប្បនេះហើយ ខ្ញុំមិនដែលស្គាល់ដាក់ជើងជាន់លើទីដែលគេមិន ក្រាលឡើយ ។ ខ្ញុំបានឲ្យព្រះសម្ពុទ្ធទ្រង់ប្រោសប្រាណ ខ្ញុំបានចូលទៅកាន់ ផ្នួស ខ្ញុំបានដល់ព្រះអរហត្តហើយ ខ្ញុំជាបុគ្គលមានសេចក្តី ត្រជាក់ត្រជំកើតឡើង ហើយ ជាបុគ្គលមានទុក្ខរំលត់អស់ហើយ ។ ព្រះសម្ពុទ្ធព្រះអង្គយល់ឃើញ សព្វ បានសម្តែងថា បណ្តាបុគ្គលដែលមានព្យាយាមប្រារព្ធដ៏ប្រសើរ ខ្ញុំនេះជាបុគ្គលមានអាសវៈអស់ហើយ ជាព្រះអរហន្ត បានអភិញ្ញា ៦ មានឫទ្ធិ ដ៏ច្រើន ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែល