អដ្ឋកថាសោណកោដិវីសត្ថេរាបទាន
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៩ ដូចតទៅនេះថា អបទានរបស់ព្រះសោណកោដិវីសត្ថេរ មានពាក្យផ្តើមថា វិបស្សិនោ បវចនេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមថា វិបស្សី កើតក្នុងត្រកូលសេដ្ឋីមានសម្បត្តិច ្រើន លុះចម្រើនវ័យហើយក៏បានជាសេដ្ឋី ។ ថ្ងៃមួយទៅកាន់វិហារជាមួយ ពួកឧបាសក បានស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តាហើយ មានចិត្តជ្រះថ្លា បានបូកបាយអក្នុងទីចង្រ្កមរបស់ព្រះមានព្រះភាគ និងធ្វើគុហា ( ទីសម្ងំ ) មួយកន្លែង បានក្រាលផ្ទៃដីដោយសំពត់មានពណ៌ផ្សេងៗ និងធ្វើពិដានទុកខាងលើ វេរថ្វាយដល់សង្ឃដែលមកអំពីទិសទាំង ៤ បានថ្វាយមហាទានអស់ ៧ ថ្ងៃ បានធ្វើការតាំងបណិធានទុក ព្រះសាស្តាទ្រង់បានធ្វើអនុមោទនាហើយ ។ ដោយកុសលកម្មនោះ កុលបុត្តនោះ បានអន្ទោលទៅក្នុងទេវតានិងមនុស្ស ទាំងឡាយ សោយសម្បត្តិក្នុងលោកទាំងពីរ ក្នុងកប្បនេះ កាលព្រះកស្សប ទសពលបរិនិព្វានហើយ កាលព្រះមានព្រះភាគនៃយើង ទ្រង់មិនទាន់កើតឡើង កុលបុត្តនេះកើតក្នុងផ្ទះមានត្រកូល ក្នុងនគរពារាណសី លុះចម្រើន វ័យហើយ បានសាងបណ្ណសាលាទុកត្រង់ឆ្នេរស្ទឹងគង្គា បានទំនុកបម្រុងព្រះ បច្ចេកពុទ្ធ ១ អង្គជាប្រចាំដោយបច្ច័យ ៤ អស់កាល ៣ ខែ ដោយសេចក្តី គោរព ។ ព្រះបច្ចេកពុទ្ធអង្គនោះ ចេញវស្សាហើយ មានបរិក្ខារគ្រប់បរិបូណ៌ បានទៅកាន់ភ្នំគន្ធមាទន៍នោះឯង ។ កុលបុត្តនោះ បានធ្វើបុណ្យជាច្រើនក្នុង ជាតិនោះ ដរាបដល់អស់ជីវិត ចុតិចាកជាតិនោះហើយ អន្ទោលទៅក្នុងទេវតានិ ងមនុស្សទាំងឡាយ ក្នុងកាលនៃព្រះមានព្រះភាគ