អដ្ឋកថាបុព្វកម្មបិលោតិនាមពុទ្ធាបទាន

ក្បាលទី 61 · ទំព័រ 109

បុព្វកម្មបិលោតិនាមពុទ្ធាបទាន គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ១០ ដូចតទៅនេះថា បទថា អនោតត្តសរាសន្នេ សេចក្តីថា ឈ្មោះថា អនោតត្ត ព្រោះ ជាទីមិនមានកម្តៅរបស់ព្រះចន្ទនិងព្រះអាទិត្យផ្សាយទៅដល់ ព្រោះបាំងដោយ កំពូលភ្នំច្រើនកំពូល ឈ្មោះថា សរ ព្រោះជាដែនហូរទៅ គឺជាដែនកើតហើយ ហូរទៅរបស់ស្ទឹងធំ អធិប្បាយថា ស្ទឹងធំដែលហូរចេញតាមច្រក សីហៈ ជាដើម វិលប្រទក្សិណ ៣ ជុំ ហើយហូរទៅតាមច្រកដែលផ្តើមហូរចេញ មិនក្តៅផង ជាស្រះផង រួមគ្នាជាអនោតត្តស្រះ អធិប្បាយថា ក្នុងទីជិតស្រះ នោះ គឺក្បែរអនោតត្តស្រះ បានដល់ ក្នុងទីជិតអនោតត្តស្រះនោះ ។ បទថា រមណីយេ សេចក្តីថា ក្នុងទីដែលគួរជាទីត្រេកអរនៃចិត្តនោះ ឈ្មោះថា រមណីយ ព្រោះជាទីដែលទេវតា ទានវៈ គន្ធព្វ កិន្នរ ពស់ និងព្រះពុទ្ធ ព្រះ បច្ចេកពុទ្ធជាដើម គប្បីត្រេកអរ គឺគប្បីជាប់ចិត្ត ។ បទថា សិលាតលេ សេចក្តីថា ផ្ទាំងនៃសិលាជាភ្នំថ្មក្រាស់ ។ បទថា នានារតនបជ្ជោតេ សេចក្តី ថា រុងរឿងដោយកែវច្រើនប្រការ មានកែវទទឹមនិងកែវពិទូរ្យជាដើម ។ បទថា នានាគន្ធវនន្តរេ ភ្ជាប់សេចក្តីថា ត្រង់ផ្ទៃសិលាក្នុងចន្លោះព្រៃ ជាព្រៃ ផ្កាដែលមានក្លិនក្រអូបច្រើនប្រភេទ ដូចជាចន្ទន៍ ក្រស្នា កប៌ូរ រាជព្រឹក្ស ស្លាក្រអូប អសោក ខ្ទឹង បុសនាគ និងរំចេក ជាដើម ច្រើនប្រភេទ ។ សេចក្តីថា ព្រះមានព្រះភាគជាលោកនាយកជាព្រះសម្មាសម្ពុទ្ធនៃលោក ទាំង ៣ ចោមរោមដោយមហាភិក្ខុសង្ឃ ដែលឈ្មោះថា មហា ព្រោះធំក្រៃលែង ដោយគុណ និងព្រោះធំក្រៃលែងដោយចំនួន ប្រថាប់គង់លើសិលាសនៈនោះ ទ្រង់ព្យាករកម្មចាស់របស់ព្រះអង្គ គឺទ្រង់ធ្វើឲ្យប្រាកដច្បាស់ជាពិស េស ។ ពាក្យដ៏សេសក្នុងអបទាននេះ មានអត្ថដឹងបានងាយហើ