មធុទាយកត្ថេរាបទានទី ៤
អាស្រមបរមសាលារបស់ខ្ញុំ ជាងបានស្ថាបនាល្អហើយទៀប ឆ្នេរទន្លេឈ្មោះសិន្ធុ ខ្ញុំបានឲ្យពួកសិស្សរៀនគម្ពីរឥតិហាសៈ ព្រមទាំងលក្ខណៈ ក្នុងអាស្រមនោះ ។ ពួកសិស្សខ្ញុំទាំងអម្បាលនោះ ជាអ្នកប្រាថ្នានូវធម៌ ជា អ្នកប្រាថ្នាដើម្បីស្តាប់នូវពាក្យប្រៀនប្រដៅដ៏ល្អ ជាអ្នកដល់នូវបារមីក្នុងឆឡង្គ ធម៌ ខ្ញុំបានទូន្មានហើយ ពួកសិស្សទាំងនោះ នៅក្បែរឆ្នេរទន្លេសិន្ធុ ។ ក្នុង កាលនោះ ពួកសិស្សដែលឈ្លាសក្នុងការកើតនិងដំណើរមកផង ក្នុងលក្ខណៈ ផង ស្វែងរកនូវប្រយោជន៍ដ៏ឧត្តមនៅក្នុងព្រៃធំ ។ កាលនោះឯង ព្រះសម្ពុទ្ធ ព្រះនាមសុមេធៈ ទ្រង់កើតឡើងក្នុងលោក ទ្រង់ជាអ្នកដឹកនាំពួកសត្វ អនុគ្រោះ យើងខ្ញុំ បានស្តេចចូលមកជិតខ្ញុំ ។ ខ្ញុំបានឃើញព្រះសុមេធៈ ជាលោកនាយក មានព្យាយាមធំ ស្តេចចូលមកដល់ហើយ ក៏ធ្វើកម្រាលស្មៅ ថ្វាយព្រះលោកជេដ្ឋ ខ្ញុំយកទឹកឃ្មុំអំពីព្រៃធំ មកថ្វាយព្រះពុទ្ធដ៏ប្រសើរ ។ ព្រះសម្ពុទ្ធទ្រង់សោយហើយសម្តែងនូវព្រះពុទ្ធដីកានេះថា កុលបុត្ត ណា ជ្រះថ្លាបានថ្វាយទឹកឃ្មុំនោះដល់តថាគតដោយដៃរបស់ខ្លួន តថាគតនឹងសរសើរ នូវកុលបុត្តនោះ អ្នកទាំងឡាយចូរប្រុងស្តាប់ពាក្យតថាគត ដែលនឹងសម្តែង ចុះ ។ ដោយអំណោយទឹកឃ្មុំនេះផង ដោយកម្រាលស្មៅនេះផង បុរសនេះ នឹងរីករាយក្នុងទេវលោក អស់ ៣ ម៉ឺនកប្ប ។ កន្លងទៅ ៣ ម៉ឺនកប្បទៀត ព្រះសាស្តាព្រះនាមគោតម ទ្រង់សម្ភពក្នុងត្រកូលនៃឱក្កាករាជ នឹងត្រាស់ ឡើងក្នុងលោក ។ ឯបុរសនេះ នឹងជាអ្នកទទួលមត៌កក្នុងធម៌របស់ព្រះសាស្តា អង្គនោះ ជាឱរសដែលធម៌និម្មិតហើយ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នក