បទុមកូដាគារិកត្ថេរាបទានទី ៥

ក្បាលទី 61 · ទំព័រ 152

ព្រះភគវន្តសម្ពុទ្ធ ព្រះនាមបិយទស្សី ទ្រង់ត្រាស់ដឹងឯង ទ្រង់ ជានាយកនៃសត្វលោក ទ្រង់ប្រាថ្នានូវសេចក្តីស្ងប់ស្ងាត់ ជាអ្នកប្រាជ ឆ្លៀវ ឆ្លាសក្នុងសមាធិ ។ ព្រះមហាមុនី ព្រះនាមបិយទស្សី ជាបុរសខ្ពង់ខ្ពស់ ទ្រង់ ចូលទៅកាន់ដងព្រៃ ទ្រង់ក្រាលនូវចីវរបំសុកូលហើយ គង់នៅហើយ ។ ក្នុង កាលនោះ ខ្ញុំបានកើតជាព្រានម្រឹគ ខ្ញុំកំពុងដើរស្វែងរកម្រឹគក្តាន់ក្នុងព្រៃធំ ។ ខ្ញុំបានឃើញក្នុងព្រៃនោះនូវព្រះសម្ពុទ្ធ ទ្រង់ឆ្លងនូវឱឃៈ មិនមានអាសវៈ ដូច ដើមសាលរាជព្រឹក្សមានផ្ការីក ឬដូចព្រះអាទិត្យដែលរះឡើង ។ លុះខ្ញុំឃើញ នូវព្រះបិយទស្សីសម្ពុទ្ធ ទ្រង់មានយសច្រើន ជាទេវតាកន្លងទេវតា ក្នុងកាល នោះ ខ្ញុំក៏ចុះកាន់ជាតស្រះ ហើយបេះផ្កាឈូក ។ ខ្ញុំបេះនាំយកផ្កាឈូក ជាទី រីករាយនៃចិត្ត ហើយធ្វើនូវកូដាគារស្ថានប្រក់ដោយផ្កាឈូក ។ ព្រះមហាមុនី ព្រះនាមបិយទស្សីជិនស្រីសម្មាសម្ពុទ្ធ ទ្រង់មានសេចក្តីអនុគ្រោះ ប្រកបដោយ ករុណា ទ្រង់គង់ក្នុងកូដាគារស្ថានអស់ ៧ យប់ ៧ ថ្ងៃ ។ ខ្ញុំបកផ្កា ឈូកចាស់ចោលចេញ ហើយប្រក់ផ្កាឈូកថ្មីវិញ រួចឈរផ្គងអញ្ជលី ។ ព្រះមហា មុនីព្រះនាមបិយទស្សី ជាលោកនាយក ទ្រង់ចេញអំពីសមាធិ ហើយ គង់ប្រមើលមើលទិសទាំងឡាយ ។ គ្រានោះ ព្រះថេរៈឈ្មោះសុទស្សនៈ ជា ឧបដ្ឋាកមានឫទ្ធិច្រើន បានជ្រាបព្រះទ័យនៃព្រះបិយទស្សីសម្ពុទ្ធជាសាស្តា ។ ព្រះថេរៈនោះ មានភិក្ខុ ៨ ម៉ឺនចោមរោម ហើយចូលទៅគាល់ព្រះលោកនាយក ដែលគង់ជាសុខ ក្នុងទីបំផុតព្រៃ ។