អដ្ឋកថាពក្កុលត្ថេរាបទាន
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៦ ដូចតទៅនេះថា អបទានរបស់ព្រះពាកុលត្ថេរ មានពាក្យផ្តើមថា ហិមវន្តស្សាវិទូរេ ដូច្នេះ ។ បានឮថា ព្រះថេរៈអង្គនេះ ក្នុងអតីតកាលក្នុងទីបំផុតនៃ មួយអសង្ខេយ្យ និងមួយសែនអំពីកប្បនេះ មុនកាលដែលព្រះមានព្រះភាគព្រះនាមថាអនោម ទស្សីកើតឡើងហើយ កុលបុត្តនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ចម្រើនវ័យ ហើយ រៀនចប់ត្រៃវេទ មិនឃើញសារៈក្នុងត្រៃវេទនោះ គិតថា អញនឹង ស្វែងរកប្រយោជន៍ក្នុងភពខាងមុខ ទើបបួសជាឥសីត្រង់ជើងភ្នំ ជាអ្នកបាន អភិញ្ញា ៥ និងសមាបត្តិ ៨ ។ ថ្ងៃមួយ បានដំណឹងថា ព្រះពុទ្ធទ្រង់កើតឡើង ទើបទៅកាន់សម្នាក់ព្រះសាស្តា ស្តាប់ធម៌ហើយ តាំងមាំក្នុងសរណៈបី កាលព្រះសាស្តាកើតអាពាធទាក់ទងដោយរោគខ្យល់ ទើបនាំយកថ្នាំមកអំពី ព្រៃ រម្ងាប់រោគខ្យល់នោះ បង្អោនចិត្តនឹកដល់បុណ្យនោះ ក៏ដើម្បីប្រយោជន៍ នៃភាពជាអ្នកមិនមានរោគភ័យ ចុតិចាកមនុស្សលោកនោះហើយ ក៏បានទៅ កើតក្នុងព្រហ្មលោក ។ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ អស់ មួយអសង្ខេយ្យ ។ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កុលបុត្ត នេះ កើតក្នុងត្រកូលមួយកន្លែងក្នុងនគរហង្សវតី ដល់នូវភាពជាអ្នកដឹង ក្តីហើយ ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តាហើយ បានឃើញភិក្ខុមួយរូប ដែលព្រះសាស្តាទ្រង់ស្ថាបនាទុកក្នុងតំណែងឯតទគ្គៈ ជាងភិក្ខុដែលមានអាពាធ តិច ខ្លួនឯងក៏ប្រាថ្នាតំណែងនោះ ទើបតាំងបណិធានទុកហើយ សន្សំកុសលកម្ម ដរាបដល់អស់ជីវិត អន្ទោលទៅក្នុងសុគតិតែម្យ៉ាង ។ មុនព្រះមានព្រះភាគ ព្រះនាមថាវិបស្សីទ្រង់កើតឡើង កុលបុត្តនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងពន្ធុមតីនគរ រៀនចប់សិល្បស្រាស្តគ្រប់យ៉ាងហើយ មើលមិនឃើញសារៈ ក្