គិរិមានន្ទត្ថេរាបទានទី ៧
ភរិយារបស់ខ្ញុំ ធ្វើមរណកាលហើយ កូនប្រុសរបស់ខ្ញុំទៅកាន់ ព្រៃស្មសានហើយ មាតាបិតានិងបងប្រុស គេដុតលើជើងថ្ករតែមួយ ។ ខ្ញុំមានខ្លួនក្តៅសព្វ ស្គមស្លេកស្លាំង ព្រោះតែសេចក្តីសោកនោះ មិនតែបុណ្ណោះ ចិត្តរបស់ខ្ញុំ ក៏ក្រឡកឆ្កួត ខ្ញុំត្រូវសេចក្តីសោកនោះគ្របសង្កត់ហើយ ។ ខ្ញុំលុះ ត្រូវសរគឺសេចក្តីសោកគ្របសង្កត់ហើយ ក៏បានចូលទៅកាន់ទីជាយព្រៃ បរិភោគ តែផ្លែឈើដែលជ្រុះហើយនៅទៀបគល់ឈើ ។ ព្រះសម្ពុទ្ធជិនស្រី ព្រះនាម សុមេធៈ ទ្រង់ធ្វើនូវទីបំផុតនៃទុក្ខ ព្រះអង្គមានប្រាថ្នានឹងស្រង់ខ្ញុំ ទើប ស្តេចមកក្នុងសម្នាក់របស់ខ្ញុំ ។ ខ្ញុំលុះឮសូរព្រះបាទនៃព្រះសុមេធសម្ពុទ្ធជា មហេសី ក៏បានងាកក្បាលរមិលមើលព្រះមហាមុនី ។ ព្រះសម្មាសម្ពុទ្ធទ្រង់ មានព្យាយាមធំ ស្តេចបានចូលមកជិតខ្ញុំ ខ្ញុំក៏មានបីតិកើតឡើង គ្រានោះ ខ្ញុំ ឃើញព្រះលោកនាយកនោះហើយ ជាអ្នកមានចិត្តតាំងនៅក្នុងអារម្មណ៍តែ មួយ ។ ខ្ញុំត្រឡប់បានស្មារតីវិញ បានប្រគេនស្លឹកឈើមួយក្តាប់ ព្រះមានព្រះភាគ មានបញ្ញាចក្ខុ ទ្រង់គង់ក្នុងទីនោះ ដោយសេចក្តីអនុគ្រោះ ។ ព្រះសុមេធសម្ពុទ្ធមានជោគ ជាលោកនាយក លុះគង់ក្នុងទីនោះហើយទ្រង់ សម្តែងធម៌ជាគ្រឿងបន្ទោបង់នូវសរគឺសេចក្តីសោករបស់ខ្ញុំថា សត្វទាំងឡាយ មកអំពីភពនោះ ក៏អ្នកមិនបានហៅមក ដល់ទៅអំពីភពនេះវិញ ក៏អ្នកមិនបាន អនុញ្ញាតឲ្យទៅ គេមកយ៉ាងណា គេក៏ទៅយ៉ាងនោះ ការខ្សឹកខ្សួលទៅរក ជនទាំងនោះធ្វើអ្វី ។ ពួកសត្វស្លាបទាំងឡាយ កាលភ្លៀងបង្អុរចុះ ក៏នាំគ្នាហើរ ចូល ព្រោះចំណីរបស់ខ្លួន សត្វទាំងនោះ ហើរចូលទៅ ត្រឹមតែភ្លៀងកំពុង