សព្វទាយកត្ថេរាបទានទី ៩
លំនៅរបស់ខ្ញុំលយចូលទៅក្នុងមហាសមុទ្ទ ដែលបុញ្ញកម្មនិម្មិត ល្អហើយ ស្រះបោក្ខរណីដែលបុញ្ញកម្មនិម្មិតល្អហើយ ជាស្រះមានពួកសត្វ ចាក្រពាកយាសយំ ដេរដាសដោយដើមចង្កុលណីផង ដោយផ្កាឈូក និងផ្កា ឧប្បលផង ស្ទឹងតាំងនៅដ៏ល្អ ជាទីរីករាយនៃចិត្ត តែងហូរចុះក្នុងស្រះបោក្ខរណីនោះ ។ ស្រះនោះ ដេរដាសដោយត្រីនិងអណ្តើក ជាទីប្រជុំនៃម្រឹគផ្សេងៗ គឹកកងដោយសំឡេងនៃក្ងោកនិងក្រៀល មួយអន្លើដោយសត្វទាំងឡាយ មាន សត្វតាវៅជាដើម ដែលមានសំឡេងពីរោះ ។ ពួកសត្វព្រាប ប្រវឹក ចាក្រពាក ក្អែកទឹក ត្រដេវវិុច សាលិកា ចង្កៀលខ្យង បោលតោក ( មានកុះករ ) ក្នុងស្រះនោះ ។ ពួកសត្វហង្ស ក្រៀល ខ្លែងស្រាក គ្រលេងគ្រលោងដ៏ ច្រើន តែងបន្លឺសូរសព្ទកងរំពង ស្រះនោះ បរិបូណ៌ដោយកែវ ៧ ប្រការមាន ដីខ្សាច់ជាវិការៈនៃកែវមណីនិងកែវមុក្តា ។ ពួកដើមឈើជាវិការៈនៃមាស ទាំងអស់ មានក្លិនផ្សេងៗ ផ្សាយចេញទៅ ញ៉ាំងលំនៅ ( របស់ខ្ញុំ ) ឲ្យរុងរឿង ទាំងថ្ងៃទាំងយប់ សព្វៗកាល ។ តូរ្យតន្រ្តី ៦ ម៉ឺន មកប្រគំរាល់វេលាល្ងាច ព្រឹក ស្រី ៗ ១ ម៉ឺន ៦ ពាន់ តែងមកចោមរោមខ្ញុំសព្វ ៗ កាល ។ ខ្ញុំចេញ អំពីលំនៅ មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយបង្គំព្រះសុមេធៈ ជា លោកនាយក ដ៏មានយសធំអង្គនោះ ។ លុះថ្វាយបង្គំព្រះសម្ពុទ្ធហើយនិមន្ត ព្រះអង្គព្រមទាំងសិស្ស ព្រះសុមេធៈជាលោកនាយក ជាអ្នកប្រាជអង្គនោះ ទ្រង់បានទទួលនិមន្ត ។ ព្រះមហាមុនី ទ្រង់ធ្វើធម្មកថាដល់ខ្ញុំ ហើយបញ្ជូន ខ្ញុំទៅ ខ្ញុំក៏បានថ្វាយបង្គំព្រះសម្ពុទ្ធ ចូលទៅឯលំនៅរបស់ខ្ញុំ ។ ខ្ញុំបានហៅជន