អដ្ឋកថាតិស្សមេត្តេយ្យត្ថេរាបទាន
ក្បាលទី 61 · ទំព័រ 184
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ១ ក្នុងវគ្គទី ៤១ ដូចតទៅនេះថា អបទានរបស់ព្រះតិស្សមេត្តេយ្យត្ថេរ មានពាក្យផ្តើមថា បព្ភារកូដំ និស្សាយ ដូច្នេះ ។ ក្នុងអបទាននោះ មានការប្លែកផ្សេងគ្នាត្រឹមតែប៉ុណ្ណេះថា លោកបួសជាតា បសហើយ បានថ្វាយស្បែកខ្លាជាទីប្រថាប់គង់ដល់ព្រះមានព្រះភាគ ព្រះនាម ថា បទុមុត្តរៈ ។ ពាក្យដ៏សេសដឹងបានងាយ តាមបាលីអបទាននោះឯង ។