បុណ្ណកត្ថេរាបទានទី ២

ក្បាលទី 61 · ទំព័រ 185

ព្រះពុទ្ធជាសយម្ភូ ទ្រង់ឈ្នះមារ គង់នៅក្នុងចន្លោះភ្នំ ដែល នៅអែបចុងញក ព្រះអង្គមានអាពាធក្នុងទីនោះ ។ កាលព្រះពុទ្ធស្តេចបរិនិព្វានហើយ សំឡេងគឹកកង កើតមានជុំវិញអាស្រមរបស់ខ្ញុំ ក្នុងខណៈនោះ ពន្លឺក៏កើតឡើងក្នុងវេលានោះដែរ ។ ពួកសត្វសាហាវទាំងពួង គឺខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន និងកេសររាជសីហ៍ ក្នុងដងព្រៃទាំងអំបាលម៉ាន ក៏បន្លឺសំឡេងឡើង ក្នុងខណៈនោះដែរ ។ ខ្ញុំបានឃើញសេចក្តីអស្ចារ្យនោះកើតហើយ ក៏ចូលទៅកាន់ ញកភ្នំ បានឃើញព្រះសម្ពុទ្ធទ្រង់ឈ្នះមារ ស្តេចបរិនិព្វានហើយ ត្រង់ ញកភ្នំនោះ ។ ( លុះខ្ញុំឃើញ ) នូវព្រះសម្ពុទ្ធទ្រង់ឈ្នះមារ ដែលបរិនិព្វាន ហើយ ទ្រង់ដូចជាសាលរាជព្រឹក្ស ដែលមានផ្ការីក ឬដូចជាព្រះអាទិត្យដែល ទើបនឹងរះឡើង ពុំនោះសោត ដូចជារងើកភ្លើងដែលឥតមានអណ្តាត ។ ខ្ញុំ បានធ្វើជើងថ្ករ បំពេញស្មៅនិងឧសក្នុងទីនោះ លុះខ្ញុំធ្វើជើងថ្ករដ៏វិចិត្ររួចហើយក៏ បូជាសរីរសព ។ លុះខ្ញុំបូជាសរីរសពរួចហើយ ក៏ស្រោចស្រពនូវទឹកអប់ លើព្រះធាតុ ខណៈនោះ ទេវតាដែលឋិតនៅព្ធដ៏អាកាស កាន់យកនូវឈ្មោះ ( ខ្ញុំ ) ថា អ្នកបំពេញកិច្ចនោះ ចំពោះព្រះសយម្ភូ ទ្រង់ស្វែងរកនូវគុណដ៏ធំ ហើយ អ្នកនៅក្នុងសំណាក់នៃព្រះមុនី ក្នុងកាលណា អ្នកនឹងបានឈ្មោះថា បុណ្ណកៈ ក្នុងកាលនោះ ។ លុះខ្ញុំច្យុតចាកកាយនោះហើយ ក៏បានទៅកើត ក្នុងទេវលោក ក្លិនជាទិព្វបង្អុរចុះពីអាកាស ត្រង់កន្លែងដែលខ្ញុំនៅនោះ ។ កាល នោះ ឈ្មោះរបស់ខ្ញុំថាបុណ្ណកៈក្នុងទីនោះ ខ្ញុំកើតជាទេវតាឬជាមនុស្ស តែង បំពេញសេចក្តីបំណងបាន ។ នេះសរីរៈ ជាទីបំផុតរបស់ខ្ញុំ ភពជាទីបំផុត