អដ្ឋកថាបុណ្ណកត្ថេរាបទាន

ក្បាលទី 61 · ទំព័រ 187

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ២ ដូចតទៅនេះថា អបទានរបស់ព្រះបុណ្ណកត្ថេរ មានពាក្យផ្តើមថា បព្ភារកូដំ និស្សាយ ដូច្នេះ ។ ក្នុងអបទាននោះ មានសេចក្តីប្លែកផ្សេងគ្នាត្រឹមតែប៉ុណ្ណេះថា លោកជា សេនាបតីយក្ខ នៅក្នុងព្រៃហិមពាន្ត បានសាងទីប្រជុំភ្លើង ( ជើងថ្ករ ) ដើម្បី ព្រះបច្ចេកពុទ្ធដែលបរិនិព្វានហើយ ។ ពាក្យដ៏សេសដឹងបានងាយតាមគន្លងនៃ បាលីនោះឯង ។