មេត្តគុត្ថេរាបទានទី ៣

ក្បាលទី 61 · ទំព័រ 188

មានភ្នំមួយឈ្មោះអសោកៈ នៅជិតព្រៃហិមពាន្ត ឯអាស្រម របស់ខ្ញុំ វិស្សុកម្មទេវបុត្តនិម្មិតឲ្យហើយជិតភ្នំនោះ ។ ព្រះសម្ពុទ្ធព្រះនាមសុមេធ ជាកំពូលអ្នកប្រាជ ទ្រង់មានសេចក្តីករុណា ទ្រង់ប្រដាប់ចីវរក្នុងបុព្វណ្ហសម័យ ហើយស្តេចពុទ្ធដំណើរតម្រង់ទៅរកខ្ញុំដើម្បីបិណ្ឌបាត ។ ខ្ញុំ ( បានឃើញ ) នូវ ព្រះលោកនាយក ព្រះនាមសុមេធ ព្រះអង្គជាមហាវីរបុរស ស្តេចចូលមកដល់ ទើបទទួលយកបាត្រព្រះសុគត ហើយបំពេញសប្បិនិងប្រេង ។ លុះខ្ញុំថ្វាយ ចំពោះព្រះលោកនាយកទ្រង់ព្រះនាមសុមេធៈ ជាព្រះពុទ្ធដ៏ប្រសើរហើយ ក៏ផ្គង អញ្ជលី ញ៉ាំងសេចក្តីរីករាយដ៏ខ្លាំងឲ្យកើតឡើង ។ ខ្ញុំកើតជាទេវតា ឬកើត ជាមនុស្ស តែងបាននូវសេចក្តីសុខដ៏ធំ ដោយការថ្វាយសប្បិនេះផង ដោយ ការតាំងចេតនានេះផង ។ ខ្ញុំវៀរកំណើតវិនិបាត តែងអន្ទោលទៅក្នុងភពតូច និងភពធំ ក៏បានតាំងចិត្តប្រណិធានក្នុងភពនោះៗហើយ ឥឡូវនេះ ខ្ញុំបានដល់ នូវអចលបទគឺព្រះនិព្វាន ។ ម្នាលព្រាហ្មណ៍ អ្នកឈ្មោះថាមានលាភហើយ អត្តភាពជាមនុស្ស ឈ្មោះ ថាអ្នកបានល្អហើយ ព្រោះអ្នកបានឃើញតថាគត ឯបុគ្គលនឹងដល់នូវអរហត្ត ផល ក៏ព្រោះអាស្រ័យការឃើញតថាគត ។ អ្នកត្រូវស្និទ្ធស្នាលចុះ កុំខ្លាច ឡើយ អ្នកនឹងបានយសធំ នឹងរួចចាកជាតិ ព្រោះបានឲ្យសប្បិដល់តថាគត ។ ខ្ញុំកើតជាទេវតា ឬកើតជាមនុស្ស រមែងបាននូវសុខដ៏ធំ ដោយការថ្វាយ សប្បិនេះផង ដោយការតាំងចេតនានេះផង ។ បុគ្គលនេះ នឹងរីករាយក្នុងទេវលោក ក្នុងកប្បទី ១៨ ដោយអធិការនេះ