អដ្ឋកថាមេត្តគុត្ថេរាបទាន
ក្បាលទី 61 · ទំព័រ 191
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៣ ដូចតទៅនេះថា អបទានរបស់ព្រះមេត្តគុត្ថេរ មានពាក្យផ្តើមថា ហិមវន្តស្សាវិទូរេ ដូច្នេះ ។ សេចក្តីដែលផ្សេងគ្នា គឺលោកជាតាបសនៅក្នុងបណ្ណសាលា ត្រង់ភ្នំ ឈ្មោះអសោក ក្បែរព្រៃហិមព្វាននោះ បានឃើញព្រះសម្មាសម្ពុទ្ធ ព្រះនាម ថាសុមេធ ហើយទទួលបាត្រ យកសប្បិដាក់ទាល់តែពេញ ។ ពាក្យដ៏សេស និងផលបុណ្យ ដឹងបានងាយហើយ ។ អត្ថនៃគាថាអបទាន ក៏ប្រាកដច្បាស់ ហើយដូចគ្នា ។