ធោតកត្ថេរាបទានទី ៤

ក្បាលទី 61 · ទំព័រ 192

ទឹកស្ទឹងឈ្មោះភាគីរសី ហូរចេញមកអំពីព្រៃហិមពាន្ត ហើយ ហូរទៅតាមទ្វារក្រុងហង្សវតី ក្នុងខណៈនោះ ។ អារាមឈ្មោះសោភិត ដែល គេសាងល្អហើយនៅក្បែរឆ្នេរស្ទឹងគង្គា ព្រះពុទ្ធព្រះនាមបទុមុត្តរៈ ជាលោក នាយក ស្តេចប្រថាប់នៅក្នុងអារាមនោះ ។ ព្រះមានព្រះភាគ មានពួកមនុស្ស ចោមរោមហើយ ដូចជាព្រះឥន្ទមានពួកទេវតាចោមរោម ស្តេចគង់នៅក្នុងអារាម នោះ ដូចកេសររាជសីហ៍ ដែលឥតមានសេចក្តីតក់ស្លុត ។ ខ្ញុំកើតជាព្រាហ្មណ៍ មាននាមថាឆឡង្គៈ នៅក្នុងនគរហង្សវតី បពិត្រព្រះមហាមុនី ឈ្មោះខ្ញុំយ៉ាង នេះ ។ កាលនោះ ពួកសិស្សចំនួន ១៨ រយនាក់ តែងចោមរោមខ្ញុំ ខ្ញុំព្រមព្រៀង ដោយពួកសិស្សទាំងនោះ ក៏ចូលទៅកាន់ឆ្នេរស្ទឹងគង្គា ។ ខ្ញុំកំពុងឆ្លងស្ទឹង ភាគីរសី បានឃើញពួកសមណៈ ជាបុគ្គលមិនកុហក ជាអ្នកបន្សាត់បង់នូវបាប ត្រង់ឆ្នេរស្ទឹងគង្គានោះ ហើយខ្ញុំគិតយ៉ាងនេះក្នុងខណៈនោះថា ពួកសមណៈជា ពុទ្ធបុត្ត មានយសធំទាំងនេះ ឆ្លងស្ទឹងទៅទាំងល្ងាចទាំងព្រឹក នាំឲ្យខ្លួនលំបាក ខ្លួនសមណៈទាំងនោះ ក៏នឿយហត់ ។ ព្រះពុទ្ធអ្នកផងតែងពោលថា ជាកំពូល របស់សត្វលោក ព្រមទាំងទេវលោក ឯអាត្មាអញមិនទាន់មានគ្រឿងសក្ការៈ គឺការជម្រះផ្លូវសម្រាប់ដើរទៅ ចំពោះទក្ខិណេយ្យបុគ្គលនៅឡើយ ។ បើ ដូច្នោះ គួរតែអាត្មាអញ ញ៉ាំងជនឲ្យធ្វើស្ពានត្រង់ស្ទឹងគង្គា ថ្វាយព្រះពុទ្ធដ៏ ប្រសើរ លុះអាត្មាអញឲ្យគេធ្វើស្ពាននេះរួចហើយ ឈ្មោះថា អាត្មាអញបាន ឆ្លងនូវភពនេះ ។ ខ្ញុំបានចំណាយទ្រព្យរាប់រយរាប់ពាន់ ឲ្យគេធ្វើស្ពាន ខ្ញុំជឿថា សក្ការៈដែលខ្ញុំធ្វើហើយ ( នេះ ) នឹងមានផលធំទូលាយ ។ លុះខ្ញុំឲ្យគេធ្វើ