អដ្ឋកថាធោតកត្ថេរាបទាន
ក្បាលទី 61 · ទំព័រ 195
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៤ ដូចតទៅនេះថា អបទានរបស់ព្រះធោតកត្ថេរ មានពាក្យផ្តើមថា គង្គា ភាគីរថី នាម ដូច្នេះ ។ ក្នុងអបទាននោះ មានការប្លែកផ្សេងគ្នាត្រឹមប៉ុណ្ណេះថា លោកជាព្រាហ្មណ៍ បានឃើញពួកភិក្ខុកំពុងឆ្លងស្ទឹង ឈ្មោះថាភាគីរថី ហើយមានចិត្តជ្រះថ្លា ឲ្យ ធ្វើស្ពានហើយ វេរថ្វាយដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ។ អត្ថនៃគាថា ដែលសម្តែងដល់ផលបុណ្យ ដឹងបានងាយហើយ តាមទំនងនៃអត្ថនោះឯង ។