ឧបសីវត្ថេរាបទានទី ៥
មានភ្នំមួយឈ្មោះអនោមៈ នៅជិតព្រៃហិមពាន្ត អាស្រម របស់ខ្ញុំធ្វើល្អហើយ បណ្ណសាលា ខ្ញុំក៏បានកសាងល្អហើយដែរ ។ មានស្ទឹង មួយ មានកំពង់រាបល្អ គួរជាទីរីករាយនៃចិត្ត តែងហូរចុះទៅក្នុងទីនោះ មាន ឈូកនិងឧប្បលជាច្រើន ដុះនៅតាមកំពង់ជាលំដាប់ ។ ឯត្រីស្លាត ត្រីក្បក ត្រីក្រាញ់ ត្រីសណ្តាយ ត្រីឆ្ពិន ( មានក្នុងកំពង់នោះ ) ទឹកស្ទឹងដ៏ដេរដាស ដោយត្រីនិងអណ្តើក រមែងហូរទៅ ក្នុងកាលនោះ ។ ក្នុងទីនោះ មានតិមិរព្រឹក្ស មានផ្ការីក ដើមអសោកមានផ្កាតូចៗ ទាំងក្រូចឆ្មារនិងក្រូចភ្លា ទោរ ទៅកាន់អាស្រមរបស់ខ្ញុំ ។ ក្នុងទីនោះ មានដើមខ្លែងគង់ និងព្រៃម្លិះរួត មាន ផ្ការីក ដើមរាំង ដើមស្រល់ និងដើមចម្បាជាច្រើន មានផ្ការីកក្នុងទីនោះដែរ ។ ដើមអ្រង្គង ដើមរំដួល ដើមចំបក់ ដើមធ្នង់ និងដើមចេកទុំ មានផ្ការីក ពួក ឈើទាំងនោះ សុទ្ធតែមានផ្ការីកហើយ នៅជិតអាស្រមរបស់ខ្ញុំ ។ ដើមរាជព្រឹក្ស ដើមច្រនៀង ដើមយុថ្កា និងដើមប្រយង្គុ សឹងដ៏ដេរដាសដោយវល្លិបាស អស់ កន្លះយោជន៍ជុំវិញ ។ ដើមមាតករព្រឹក្ស ម្លិះរួត ច្រនៀង ឈើភ្លើង អង្កោល និងតាលកុដព្រឹក្ស ជាច្រើនក្នុងទីនោះ សុទ្ធតែជាឈើមានផ្ការីក ។ ស្មៅ ក្រវាញជ្រូកជាច្រើន សុទ្ធតែជាស្មៅមានផ្ការីកក្បែរអាស្រមរបស់ខ្ញុំនោះ បណ្តា ឈើមានផ្កាទាំងនុ៎ះ ពួកឈើច្រើន សុទ្ធតែល្អៗ ។ ដើមសម៉ កន្ទួតព្រៃ ស្វាយ ព្រីង និងសម៉ពិភេទក៍ ផ្សាយក្លិននោះ ជុំវិញអាស្រមខ្ញុំ ។ ដើមពុទ្រា ដើម រាក់ខ្មៅ ដើមព្នៅ មាក់ប្រាង ទន្លាប់ ទ្រយឹង ស្រគំ ពង្រ ។ ដើមខ្នុរសម្ល ខ្នុរណាំង ចេក ដើមច័ន ក៏មានក្នុងទីនោះ ដើមម្កាក់ និងដើមគុយ ក៏មាន