អដ្ឋកថាឧបសីវត្ថេរាបទាន
ក្បាលទី 61 · ទំព័រ 202
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៥ ដូចតទៅនេះថា អបទានរបស់ព្រះឧបសីវត្ថេរ មានពាក្យផ្តើមថា ហិមវន្តស្សាវិទូរេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ដល់ នូវភាពជាអ្នកដឹងក្តីហើយ លះនូវឃរាវាសបួសជាឥសី នៅក្នុងព្រៃហិមពាន្ត ឃើញព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ បានលាតនូវគ្រឿងកម្រាល ដែលធ្វើដោយស្មៅថ្វាយ ហើយធ្វើការបូជាដោយផ្កាសាលព្រឹក្សដល់ព្រះមាន ព្រះភាគ ដែលគង់លើកម្រាលនោះ នេះជាសេចក្តីផ្សេងគ្នា ។ ពាក្យដ៏សេសមាន អត្ថងាយយល់ហើយ ។