ហេមកត្ថេរាបទានទី ៧
កាលនោះ ខ្ញុំជាតាបស ឈ្មោះ អនោមៈ បានធ្វើអាស្រម បណ្ណសាលាដ៏វិចិត្រល្អ នៅអែបនឹងចុងញកភ្នំ ។ ខ្ញុំនោះ បានសម្រេចនូវ តបកម្ម ខ្ញុំដល់នូវការសម្រេចក្នុងកម្លាំងរបស់ខ្លួន ជាអ្នកក្លាហានក្នុងភាពនៃ ខ្លួនជាសមណៈ ជាអ្នកមានព្យាយាមដុតបំផ្លាញកិលេស មានប្រាជ្ញាចាស់ ជា អ្នកប្រាជ្ញ ជាអ្នកក្លៀវក្លាក្នុងលទ្ធិរបស់ខ្លួន វាងវៃក្នុងវាទៈរបស់បុគ្គលដទៃ មួយទៀត ជាអ្នកតាំងនៅលើផែនដីនិងអាកាសបាន វាងវៃក្នុងឧបាទវ័យធម៌ ។ ខ្ញុំប្រាសចាកសេចក្តីសោក មិនមានការប្រណាំងប្រជែង មានអាហារតិច មិន មានសេចក្តីប្រាថ្នា ជាអ្នកត្រេកអរដោយលាភនិងអលាភ មានឈាន ត្រេកអរ ក្នុងឈាន ជាអ្នកប្រាជ្ញ ។ កាលនោះ ព្រះសម្ពុទ្ធព្រះនាមបិយទស្សី ជា អ្នកប្រាជដ៏ប្រសើរ ប្រកបដោយករុណា ព្រះអង្គប្រាថ្នាដើម្បីចម្លងនូវសត្វទាំងឡាយ ទ្រង់ផ្សាយព្រះទ័យករុណា ។ ព្រះមហាមុនី ព្រះនាមបិយទស្សី ទ្រង់ ឃើញនូវជនដែលគួរឲ្យត្រាស់ដឹង ព្រះអង្គជាអ្នកប្រាជ្ញ ជាអ្នកឲ្យឱវាទ ស្តេច ទៅក្នុងចក្កវាឡមួយពាន់ ។ ព្រះអង្គមានប្រាថ្នាស្រោចស្រង់ខ្ញុំ ស្តេចយាង ចូលទៅកាន់អាស្រមរបស់ខ្ញុំ ព្រះជិនស្រីខ្ញុំមិនដែលឃើញទាំងមិនធ្លាប់បានឮ អំពីសំណាក់អ្នកណាមួយ ក្នុងកាលមុនឡើយ ។ ខ្ញុំបានសុបិននិម្មិតកើតឡើង លក្ខណៈទាំងឡាយ បានប្រកាសល្អហើយ ខ្ញុំជាអ្នកឋិតនៅលើផែនដីនិងអាកាស ឈ្លាសវៃក្នុងបទនៃនក្ខត្តឫក្ស ។ ខ្ញុំនោះ បានស្តាប់ធម៌របស់ព្រះពុទ្ធ ហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះអង្គ ខ្ញុំទោះឈរឬអង្គុយ តែងនឹកឃើញ ព្រះអង្គជានិច្ច ។