អដ្ឋកថាហេមកត្ថេរាបទាន
ក្បាលទី 61 · ទំព័រ 212
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៧ ដូចតទៅនេះថា អបទានរបស់ព្រះហេមកត្ថេរ មានពាក្យផ្តើមថា បព្ភារកូដំ និស្សាយ ដូច្នេះ ។ ក្នុងអបទាននោះ មានសេចក្តីប្លែកត្រឹមតែប៉ុណ្ណេះថា លោកបានបួសជា ឥសីនៅត្រង់ព្រៃហិមពាន្ត បានឃើញព្រះមានព្រះភាគព្រះនាមថា បិយទស្សី ដែលទ្រង់យាងចូលទៅរក ទើបក្រាលតាំងដែលធ្វើដោយកែវថ្វាយ ហើយ បានឈរ កាលព្រះពុទ្ធគង់លើកម្រាលនោះ បាននាំយកនំកុម្មាសនិងផ្លែព្រីង មកថ្វាយ ដើម្បីឲ្យកុលបុត្តនោះមានចិត្តជ្រះថ្លា ទើបព្រះមានព្រះភាគទ្រង់ សោយផ្លែឈើនោះ ។