អដ្ឋកថាជតុកណ្ណិកត្ថេរាបទាន
ក្បាលទី 61 · ទំព័រ 225
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៩ ដូចតទៅនេះថា អបទានរបស់ព្រះជតុកណ្ណិកត្ថេរ មានពាក្យផ្តើមថា នគរេ ហំសវតិយា ដូច្នេះ ។ ក្នុងរឿងនោះ មានសេចក្តីប្លែកដូចតទៅនេះ គឺលោកជាកូនសេដ្ឋី នៅក្នុង ប្រាសាទមាស ជាអ្នកនៅដល់ព្រមដោយកាមគុណ ៥ ជាអ្នកសេពគប់មនុស្សក ្នុងនគរគ្រប់គ្នា និងសេពគប់ជាមួយមនុស្សអ្នកចេះសិប្បៈគ្រប់គ្នា ។