ឧទេនត្ថេរាបទានទី ១០

ក្បាលទី 61 · ទំព័រ 226

មានភ្នំមួយឈ្មោះ បទុមៈ នៅជិតព្រៃហិមពាន្ត ខ្ញុំបានធ្វើ អាស្រមមួយយ៉ាងល្អ ទាំងសាងបណ្ណសាលាមួយដ៏ល្អដែរ ។ នៅជិតអាស្រម នោះ មានស្ទឹងដែលមានកំពង់ល្អ ជាទីរីករាយនៃចិត្ត ស្ទឹងទាំងនោះ មានទឹក ថ្លា មានទឹកត្រជាក់ តែងហូរទៅសព្វៗកាល ។ កាលនោះ ពួកត្រីស្លាត ត្រី ក្បក ត្រីក្រាញ់ ត្រីសណ្តាយ ត្រីថ្ពិន ត្រីទាំងនុ៎ះ នៅក្នុងស្ទឹង នាំឲ្យល្អស្ទឹង ។ ស្ទឹងនោះ ដ៏ដេរដាសដោយដើមស្វាយ ដើមព្រីង ដើមថ្ងាន់ ដើមតង្កៀបក្តាម ដើមរាជព្រឹក្ស និងដើមច្រនៀង នាំឲ្យល្អអាស្រមរបស់ខ្ញុំ ។ ដើមអង្កោល វល្លិបាសមានផ្ការីក ជាឈើធ្វើដូចជាមានកិច្ចកល មានក្លិនផ្សព្វផ្សាយទៅ នាំឲ្យ ល្អអាស្រមរបស់ខ្ញុំ ។ ដើមរំដួល ម្លិះរួត ខ្ទឹង រាំងភ្នំ មានផ្ការីក មានក្លិន ជាទិព្វសាយភាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ ។ ដើមស្រូល ដើមស្រល់ ដើមក្ទម្ព មានផ្ការីក ដូចជាធ្លាក់មកក្នុងដៃ មានក្លិនជាទិព្វសាយភាយទៅ នាំឲ្យ ល្អអាស្រមរបស់ខ្ញុំ ។ ដើមសម៉ កន្ទួតព្រៃ ស្វាយ ព្រីង សម៉ពិភេទក៍ ពុទ្រា រាក់ខ្មៅ ព្នៅ ជាឈើមានផ្លែច្រើន នៅជិតអាស្រមរបស់ខ្ញុំ ។ ដើម ក្លាំពាក់ និងដើមចេក បញ្ចេញផ្កា ជិតអាស្រមរបស់ខ្ញុំនោះ ក្លិនជាទិព្វសាយភាយ ទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ ។ ដើមអសោក វរីព្រឹក្ស និងដើមស្តៅ ជាឈើមានផ្ការីក ក្លិនជាទិព្វ សាយភាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ ។ ដើមក្រូចឆ្មារ ក្រូចភ្លា និងតិមិរព្រឹក្ស មានផ្ការីកក្នុងទីនោះ ក្លិនជាទិព្វសាយភាយ ទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ ។ និគ្គុណ្ឌិព្រឹក្ស សរិនិគ្គុណ្ឌីព្រឹក្ស និង ដើមចម្បា មានផ្ការីកក្នុងទីនោះ ក្លិនជាទិព្វសាយភាយទៅ នាំឲ្យល្អអាស្រម