អដ្ឋកថាឧទេនត្ថេរាបទាន
ក្បាលទី 61 · ទំព័រ 231
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ១០ ដូចតទៅនេះថា អបទានរបស់ព្រះឧទេនត្ថេរមានពាក្យផ្តើមថា ហិមវន្តស្សាវិទូរេ ដូច្នេះ ។ ក្នុងអបទាននោះ មានសេចក្តីប្លែកត្រឹមតែប៉ុណ្ណេះថា លោកបានបួសជាតា បស អាស្រ័យភ្នំបទុមក្បែរព្រៃហិមពាន្ត បានកាន់យកផ្កាឈូកមកបូជាដល់ ព្រះមានព្រះភាគ ។ ពាក្យដ៏សេសក្នុងទីទាំងពួងមានអត្ថងាយយល់ហើយ ។