ភទ្ទាលិវគ្គោ
ព្រះសម្ពុទ្ធព្រះនាមសុមេធៈ ជាបុគ្គលខ្ពង់ខ្ពស់ ប្រកបដោយ សេចក្តីករុណា ជាអ្នកប្រាជ ប្រាថ្នាសេចក្តីស្ងប់ស្ងាត់ ព្រះអង្គប្រសើរក្នុង លោក ទ្រង់បានស្តេចចូលទៅក្នុងព្រៃហិមពាន្ត ។ ព្រះលោកនាយកព្រះនាម សុមេធៈ ជាបុរសដ៏ប្រសើរ លុះទ្រង់ស្តេចចូលទៅក្នុងព្រៃហិមពាន្តហើយគង់ ពែនភ្នែន ។ ព្រះពុទ្ធជាលោកនាយក ព្រះនាមសុមេធៈអង្គនោះ ជាបុរសដ៏ ប្រសើរ ទ្រង់គង់ចូលសមាធិអស់ ៧ យប់ ៧ ថ្ងៃ ។ ខ្ញុំរែកអម្រែកបរិក្ខារ សំដៅចូលទៅរកព្រៃ ហើយឃើញព្រះសម្ពុទ្ធក្នុងព្រៃនោះ ព្រះអង្គមានឱឃៈ ឆ្លងហើយ មិនមានអាសវៈ ។ គ្រានោះ ខ្ញុំកាន់អំបោស បោសអាស្រម ហើយ លើកឈើ ៤ កំណាត់បញ្ឈរធ្វើជាបារាំ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកផ្កាឈើប្រក់បារាំ ហើយថ្វាយបង្គំព្រះលោកនាយក ។ ពួកជនតែង ហៅនូវព្រះសម្ពុទ្ធអង្គណា ដែលទ្រង់មានបញ្ញាដូចផែនដី មានបញ្ញាល្អថា សុមេធៈ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់គង់ក្នុងពួកភិក្ខុ ហើយបានសម្តែងគាថាដូច ខាងក្រោមនេះ ។ ពួកទេវតាទាំងអស់ បានដឹងព្រះពុទ្ធដីការបស់ព្រះពុទ្ធហើយ ក៏មកជួបជុំប្រាប់គ្នាថា ព្រះពុទ្ធដ៏ប្រសើរ ព្រះអង្គមានចក្ខុ នឹងសម្តែងធម៌ ដោយឥតសង្ស័យ ។ ព្រះសម្ពុទ្ធព្រះនាមសុមេធៈ ព្រះអង្គគួរទទួលនូវគ្រឿង បូជា ទ្រង់គង់ក្នុងកណ្តាលពួកទេវតា ហើយត្រាស់គាថាទាំងនេះថា បុគ្គលណាបាំងបារាំដែលប្រក់ដោយផ្កាឈើ ថ្វាយតថាគត អស់ ៧ ថ្ងៃ តថាគតនឹងសម្តែងសរសើរបុគ្គលនោះ អ្នកទាំងឡាយ ចូរចាំស្តាប់តថាគត សម្តែងចុះ ។