ឯកច្ឆត្តិយត្ថេរាបទានទី ២
ខ្ញុំបានធ្វើអាស្រមដ៏ល្អ ចាក់ដីខ្សាច់ដ៏ស្អាត ហើយសាងបណ្ណសាលាយ៉ាងល្អ ទៀបឆ្នេរស្ទឹងចន្ទភាគា ។ ស្ទឹង ( នោះ ) មានច្រាំងទាប មានកំពង់រាបស្មើ ជាទីរីករាយនៃចិត្ត បរិបូណ៌ដោយសត្វត្រីនិងអណ្តើក មាន សត្វក្រពើនៅអាស្រ័យ ។ ពួកសត្វខ្លាឃ្មុំ ក្ងោក ខ្លាដំបង ករវិក និងសត្វ សាលិកា តែងបន្លឺសំឡេងសព្វៗកាល សត្វទាំងនុ៎ះ ធ្វើអាស្រមរបស់ខ្ញុំឲ្យ ល្អ ។ ពួកតាវៅ មានសំឡេងពីរោះ និងហង្សមានសូរសព្ទពីរោះ តែងយំ ឆ្លើយឆ្លងគ្នា ( សព្វៗកាល ) សត្វទាំងនុ៎ះ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អក្នុងទីនោះ ។ ពួកសីហៈ ខ្លាធំ ជ្រូក កុក ឆ្កែព្រៃ និងខ្លារខិន តែងបន្លឺសំឡេង ក្បែរជ្រោះភ្នំ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ ។ ពួកម្រឹគទ្រាយ ម្រឹគខ្ទីង ចចក និង ជ្រូកជាច្រើន តែងបន្លឺសំឡេងក្បែរជ្រោះភ្នំ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ ។ ពួក ដើមរាជព្រឹក្ស ដើមចម្បា ដើមច្រនៀង ដើមឈើភ្លើង ដើមរំដួល និងដើម អសោក ក៏ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ ។ ពួកដើមអង្កោល ដើមយុថ្កា ដើម សត្តបាណ៌ ដើមបាស ដើមកន្ទីសនិងដើមកណិការ បញ្ចេញផ្កាក្បែរអាស្រម របស់ខ្ញុំ ។ ពួកដើមខ្ទឹង ដើមរាំងភ្នំ ដើមស្រល់ និងដើមស្វាយសមាន ផ្ការីកនៅក្នុងទីនោះ ក្លិនជាទិព្វសាយភាយ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ ។ ពួកដើមពោធិ ដើមធ្នង់ ដើមជន្លាត់ដៃ ដើមរាំងភ្នំ និងដើមផ្កាថ្ពៅ មានផ្ការីក ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ ។ ពួកដើមស្វាយ ដើមព្រីង ដើមតង្កៀបក្តាមដើម រាំងអន្លក់ និងដើមភ្លៅនាង ក្លិនជាទិព្វក្រអូបសាយភាយ ធ្វើអាស្រមរបស់ខ្ញុំ ឲ្យល្អ ។ ពួកដើមអសោក ដើមខ្វិដ្ឋ ដើមនួនស្រី មានផ្ការីក ក្លិនជាទិព្វ