តិណសូលកឆាទនិយត្ថេរាបទានទី ៣
កាលនោះ ខ្ញុំបានពិចារណានូវជាតិ ជរា និងមរណៈ ខ្ញុំតែម្នាក់ឯងចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ។ កាលខ្ញុំសញ្ចរទៅតាមលំដាប់ បានចូលទៅកាន់ឆ្នេរនៃទន្លេគង្គា ក៏ឃើញផែនដីដុះពេញស្មើ នៅទៀបឆ្នេរទន្លេ គង្គានោះ ។ ខ្ញុំបានសាងអាស្រមត្រង់ទីនោះ ហើយនៅក្នុងអាស្រមរបស់ខ្ញុំ ទីចង្រ្កមដែលខ្ញុំបានធ្វើល្អហើយ សឹងប្រកបដោយពួកសត្វស្លាបផ្សេងៗ ។ ពួកស ត្វតែងចូលមកជិតខ្ញុំផង បន្លឺសំឡេងគួរឲ្យចាប់ចិត្តផង ខ្ញុំត្រេកអររីករាយ ជាមួយនឹងសត្វទាំងនោះ ហើយនៅក្នុងអាស្រម ។ ស្តេចម្រឹគមានជើង ៤ នៅជិតអាស្រមរបស់ខ្ញុំ ស្តេចម្រឹគនោះតែងចេញអំពីលំនៅ មកស្រែកគំរាម ដូចជារន្ទះ ។ កាលស្តេចម្រឹគបន្លឺសំឡេងឡើង ខ្ញុំក៏មានសេចក្តីរីករាយកើតឡើង ខ្ញុំកំពុងស្វះស្វែងរកស្តេចម្រឹគ ស្រាប់តែប្រទះឃើញព្រះលោកនាយក ។ លុះខ្ញុំឃើញព្រះពុទ្ធព្រះនាមតិស្សៈ ជាទេវតាក្រៃលែងជាងទេវតា ជានាយក ប្រសើររបស់សត្វលោកហើយ ខ្ញុំមានចិត្តត្រេកអររីករាយ បានបូជាកេសរផ្កា ខ្ទឹង ។ ខ្ញុំសរសើរព្រះលោកនាយក ព្រះអង្គកំពុងរុងរឿង ដូចជាព្រះអាទិត្យ កាលរះឡើង ឬដូចជាស្តេចឈើមានផ្ការីក ពុំនោះសោតដូចជាផ្កាយព្រឹកថា បពិត្រព្រះសព្វញ្ញូ ព្រះអង្គទ្រង់ធ្វើខ្ញុំ ព្រមទាំងទេវតាឲ្យរុងរឿងដោយញាណ របស់ព្រះអង្គ ពួកជនបានធ្វើព្រះអង្គឲ្យត្រេកអរហើយ រមែងរួចចាកជាតិ ។ ពួកជនដែលត្រូវរាគៈនិងទោសៈគ្របសង្កត់ហើយ រមែងធ្លាក់ចុះក្នុងអវីចិនរក ព្រោះកិរិយាមិនឃើញនូវព្រះសព្វញ្ញូពុទ្ធ ទ្រង់ឃើញហេតុទាំងពួង ។ ពួកសត្វ ទាំងអស់ រួចស្រឡះចាកភព ពាល់ត្រូវនូវអមតបទ គឺព្រះនិព្វាន ព្រោះអាស្រ័យ