មធុមំសទាយកត្ថេរាបទានទី ៤

ក្បាលទី 61 · ទំព័រ 245

ខ្ញុំជាអ្នកសម្លាប់ជ្រូកនៅក្នុងក្រុងពន្ធុមតី បានចម្អិនគ្រឿងទេស ហើយរោយលើសាច់មានរសឆ្ងាញ់ ។ ខ្ញុំចូលទៅកាន់ទីប្រជុំ ហើយបានយក បាត្រមួយ មកដាក់បំពេញដោយសាច់ឆ្ងាញ់នោះ ហើយប្រគេនដល់ព្រះភិក្ខុ សង្ឃ ។ កាលនោះ ភិក្ខុអង្គណាជាថេរៈចាស់ជាងគេ ខ្ញុំក៏ប្រគេនភិក្ខុនោះ ខ្ញុំ បាននូវសេចក្តីសុខធំទូលាយ ដោយសារការបំពេញបាត្រ ដោយសាច់ឆ្ងាញ់ នោះ ។ ខ្ញុំបានទទួលនូវសម្បត្តិទាំងពីរ ត្រូវកុសលមូលដាស់តឿន ក៏បាន ដុតបំផ្លាញកិលេសក្នុងបច្ឆិមភពដែលកំពុងប្រព្រឹត្តទៅ ។ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លា ក្នុងទីនោះហើយ បានទៅកើតឯឋានតាវត្តិង្ស ខ្ញុំឆីក្តីផឹកក្តី តែងបានសេចក្តី សុខដ៏ធំទូលាយក្នុងឋាននោះ ។ ខ្ញុំតែងរពឫកឃើញនូវបុព្វកម្មក្នុងមណ្ឌបឬ ទៀបគល់ឈើ ភ្លៀងគឺបាយនិងទឹកតែងបង្អុរចុះដល់ខ្ញុំក្នុងខណៈនោះ ។ នេះ រាងកាយ ខាងក្រោយបំផុតរបស់ខ្ញុំ ភពជាទីបំផុតរបស់ខ្ញុំ កំពុងប្រព្រឹត្តទៅ ចំណែកខាងបាយនិងទឹក រមែងបង្អុរចុះមកដើម្បីខ្ញុំក្នុងទីនេះសព្វៗកាល ។ ខ្ញុំ អន្ទោលទៅក្នុងភព កំណត់ដឹងនូវអាសវៈទាំងអស់ ជាអ្នកមិនមានអាសវៈ ដោយការឲ្យនូវសាច់មានរសឆ្ងាញ់នោះឯង ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃការឲ្យនូវសាច់មានរសឆ្ងាញ់នោះឯង ។ កិលេសទាំងឡាយ ខ្ញុំបានដុត បំផ្លាញហើយ ភពទាំងអស់ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិន មានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ ដំណើរដែលខ្ញុំមក ក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ដោយលំដាប់