អដ្ឋកថាមធុមំសទាយកត្ថេរាបទាន

ក្បាលទី 61 · ទំព័រ 247

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៤ ដូចតទៅនេះថា អបទានរបស់ព្រះមធុមំសទាយកត្ថេរ មានពាក្យផ្តើមថា នគរេ ពន្ធុមតិយា ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា សូករិកោ បានដល់ លក់សាច់ជ្រូកចិញ្ចឹម ជីវិត ។ បទថា ឧក្កោដកំ រន្ធយិត្វា សេចក្តីថា ខ្ញុំស្ងោរសាច់វាវនិងសួត ហើយផ្សំ គឺដាក់ក្នុងសាច់ដែលផ្សំទឹកឃ្មុំ អធិប្បាយថា យកសាច់នោះ ដាក់ ពេញបាត្រ ហើយប្រគេនដល់ភិក្ខុសង្ឃ ដោយបុញ្ញកម្មនោះ ក្នុងពុទ្ធុប្បាទ កាលនេះ ខ្ញុំបួសហើយ បានសម្រេចអរហត្ត ។