នាគបល្លវកត្ថេរាបទានទី ៥

ក្បាលទី 61 · ទំព័រ 248

ខ្ញុំនៅក្នុងឱទ្យានរបស់ព្រះរាជាក្នុងក្រុងពន្ធុមតី ឯព្រះលោកនាយក គង់ជិតអាស្រមរបស់ខ្ញុំ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយក ស្លឹក ខ្ទឹងទៅបូជាព្រះពុទ្ធ ហើយថ្វាយបង្គំព្រះសុគត ។ ក្នុងកប្បទី ៩១ អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាស្លឹក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់ រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីដ៏ប្រសើរកាត់ផ្តាច់នូវ ទន្លីង ។ ឱ ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អ ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ធ្វើរួចហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះនាគបល្លវកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។