ឯកទីបិយត្ថេរាបទានទី ៦

ក្បាលទី 61 · ទំព័រ 249

កាលព្រះសុគតព្រះនាមសិទ្ធត្ថៈជាលោកនាយក ទ្រង់បរិនិព្វាន ហើយ ពួកមនុស្សនិងទេវតាទាំងអស់ នាំគ្នាបូជាព្រះពុទ្ធដ៏ឧត្តមជាងសត្វជើង ពីរ ។ ក៏កាលដែលព្រះសិទ្ធត្ថៈជាលោកនាយកដែលគេលើកដាក់លើជើងថ្ករ ហើយ ពួកមនុស្សព្រមទាំងទេវតា នាំគ្នាបូជាជើងថ្ករនៃព្រះសាស្តាតាមសមគួរដល់កម្លាំងនៃសទ្ធារបស់ខ្លួន ។ ខ្ញុំបានអុជប្រទីបក្នុងទីជិតជើងថ្ករ ប្រទីប របស់ខ្ញុំឆេះនៅដរាបព្រះអាទិត្យរះឡើង ។ ខ្ញុំបានលះបង់នូវរាងកាយជារបស់ មនុស្ស ទៅកើតឯឋានតាវត្តិង្ស ដោយកម្មដែលខ្លួនធ្វើល្អហើយនោះផង ដោយ ការតម្កល់ចេតនានោះផង ។ វិមានរបស់ខ្ញុំដែលបុញ្ញកម្មធ្វើល្អហើយ ក្នុងឋាន តាវត្តិង្សនោះ គេរមែងស្គាល់ថា វិមានឈ្មោះឯកទីបៈ ព្រោះមានប្រទីប ១ សែនរុងរឿងក្នុងវិមានរបស់ខ្ញុំនោះ ។ រាងកាយរបស់ខ្ញុំ រមែងរុងរឿងសព្វកាល ដូចព្រះអាទិត្យកាលរះឡើង ពន្លឺសរីរៈរបស់ខ្ញុំរមែងមានសព្វ ៗ កាល ជាងពន្លឺទាំងឡាយ ខ្ញុំមានភ្នែកមើលទៅខាងក្រៅជញ្ជាំង ខាងក្រៅភ្នំ កន្លងភ្នំ មួយរយយោជន៍ជុំវិញ ។ ខ្ញុំបានត្រេកអរក្នុងទេវលោកអស់ ៧៧ ដង បាន សោយរាជ្យជាស្តេចទេវតាអស់ ៣១ ដង ។ ខ្ញុំបានជាស្តេចចក្រពត្តិអស់ ២៨ ដង សោយបទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ។ កាលខ្ញុំច្យុតចាក ទេវលោកមកកើតក្នុងផ្ទៃមាតា សូម្បីកាលខ្ញុំនៅក្នុងផ្ទៃមាតា ភ្នែករបស់ខ្ញុំឥត ខូចខាតឡើយ ។ ខ្ញុំមានអាយុ ៤ ឆ្នាំ បានចូលទៅកាន់ផ្នួស មិនទាន់បាន កន្លះខែ ខ្ញុំក៏បានសម្រេចអរហត្ត ។