សកិំសម្មជ្ជកវគ្គោ
ខ្ញុំ ( បានឃើញ ) ដើមច្រនៀងជាពោធិព្រឹក្សដ៏ឧត្តមរបស់ព្រះមាន ព្រះភាគព្រះនាមវិបស្សី លុះខ្ញុំបានឃើញឈើដ៏ប្រសើរនោះហើយ ក៏ញ៉ាំង ចិត្តឲ្យជ្រះថ្លាចំពោះឈើនោះ ។ ខ្ញុំចាប់យកអំបោស ហើយបោសដើមពោធិ ព្រឹក្សក្នុងពេលនោះភ្លាម លុះខ្ញុំបានបោសរួចហើយ ក៏ថ្វាយបង្គំដើមច្រនេងោ ជាពោធិព្រឹក្សនោះ ។ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាចំពោះពោធិព្រឹក្សនោះ រួចធ្វើអញ្ជលី លើក្បាល នមស្ការពោធិព្រឹក្សនោះ ហើយដើរថយក្រោយទៅ ។ កាលខ្ញុំ កំពុងនឹកចំពោះពោធិព្រឹក្សដ៏ប្រសើរ ហើយដើរបណ្តើរ តាមផ្លូវជាទីត្រាច់ទៅ ស្រាប់តែពស់ថ្លាន់មួយ ជាសត្វក្លាហាន មានកម្លាំងច្រើនរួបរឹតខ្ញុំ ។ អំពើដែល ខ្ញុំបានធ្វើក្នុងពេលថ្មី ៗ ក៏ញ៉ាំងខ្ញុំឲ្យត្រេកអរចំពោះផល ចំណែកឯពស់ថ្លាន់ លេបរាងកាយខ្ញុំចូលបាត់ទៅ ខ្ញុំបានទៅរីករាយក្នុងទេវលោក ។ ចិត្តរបស់ ខ្ញុំឥតមានកករល្អក់ឡើយ ជាចិត្តសស្អាតសព្វៗកាល ខ្ញុំមិនដែលស្គាល់នូវ សរ គឺសេចក្តីសោក ដែលជាហេតុញ៉ាំងចិត្តរបស់ខ្ញុំឲ្យក្កៅក្រហាយឡើយ ។ រោគឃ្លង់ រោគបូស រោគស្រែង រោគឆ្កួតជ្រូក ឃ្លង់ដែក ដំណួចពិស រមាស់ ខ្ញុំពុំដែលមានឡើយ នេះជាផលនៃការបោសសំអាត ។ សេចក្តីសោក និងសេចក្តីក្តួលក្តៅក្នុងហ្ឫទ័យ ខ្ញុំមិនដែលមានទេ ចិត្តរបស់ខ្ញុំជាចិត្តត្រង់ មិន ភ័ន្តភាំង នេះជាផលនៃការបោសសំអាត ។ ខ្ញុំដល់នូវសមាធិម្តងទៀត ចិត្ត នៃខ្ញុំជាធម្មជាតបរិសុទ្ធិ ខ្ញុំប្រាថ្នាសមាធិណាៗ សមាធិនោះៗ រមែងសម្រេច