ឯកទុស្សទាយកត្ថេរាបទានទី ២
ខ្ញុំកើតជាអ្នកនាំស្មៅ នៅក្នុងក្រុងហង្សវតី ខ្ញុំចិញ្ចឹមជីវិតដោយ ការនាំស្មៅទាំងចិញ្ចឹមកូនប្រពន្ធដោយការនាំស្មៅនោះ ។ ព្រះជិនសិរីព្រះនាម បទុមុត្តរៈ ព្រះអង្គដល់ត្រើយនៃធម៌ទាំងពួង ជានាយកនៃសត្វលោក ទ្រង់ កើតឡើង ញ៉ាំងងងឹតអន្ធការឲ្យវិនាស ។ ខ្ញុំអង្គុយនៅក្នុងផ្ទះរបស់ខ្លួន ហើយ គិតយ៉ាងនេះក្នុងខណៈនោះថា ព្រះពុទ្ធទ្រង់ត្រាស់ហើយក្នុងលោក ទេយ្យធម៌ អាត្មាអញមិនមាន ។ អាត្មាអញមានតែសាដកមួយនេះ ( បើថ្វាយទៅ ) ពុំមានអ្នកណាមួយផ្តល់ឲ្យអាត្មាអញ ការពាល់ត្រូវនូវនរកជាទុក្ខ បើយ៉ាង នេះ អាត្មាអញនឹងបណ្តុះនូវទក្ខិណាទាន ។ ខ្ញុំលុះគិតឃើញយ៉ាងនេះហើយក៏ ធ្វើចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បានយកសំពត់មួយថ្វាយព្រះពុទ្ធដ៏ប្រសើរ ។ លុះ ថ្វាយសំពត់រួចហើយ ខ្ញុំស្រែកហោឡើងថា បពិត្រព្រះមហាមុនីមានព្យាយាម បើព្រះអង្គជាព្រះពុទ្ធសូមចម្លងខ្ញុំព្រះអង្គផង ។ ព្រះពុទ្ធព្រះនាម បទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក គួរទទួលនូវគ្រឿងបូជា ទ្រង់សរសើរទាន របស់ខ្ញុំ ហើយធ្វើអនុមោទនាដល់ខ្ញុំថា បុរសនេះ មិនទៅកាន់វិនិបាតអស់សែននៃកប្ប ដោយការឲ្យសំពត់មួយ នេះផង ដោយការតម្កល់ចេតនានេះផង ។ បុរសនេះ នឹងបានជាព្រះឥន្ទ សោយរាជ្យជាស្តេចនៃទេវតាអស់ ៣៦ ដង នឹងបានជាស្តេចចក្រពត្តិអស់ ៣៣ ដង ។ នឹងបានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ កាលអន្ទោល ទៅក្នុងទេវលោក ឬក្នុងមនុស្សលោក ជាអ្នកមានរូបល្អ បរិបូណ៌ដោយគុណ មានរាងកាយកំពុងប្រព្រឹត្តទៅ នឹងបាននូវសំពត់តាមសេចក្តីប្រាថ្នា ជាអក្ខោ-